សម្តេចតេជោ ចេញសេចក្តីសម្រេចបិទបញ្ចប់ ការដាក់កំហិត នូវការធ្វើចរាចរឆ្លងខេត្ត
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយប្រកាសបិទបញ្ចប់ការដាក់កំហិត នូវការធ្វើចរាចរណ៍ឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ធ្វើចរាចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះតទៅ។
គួររម្លឹកដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយដាក់កំហិតលើការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយចាប់ពីថ្ងៃទី០៩ ដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើកលែងតែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ៕