ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តស្វាយរៀង អញ្ជើញទទួល​យក​អំណោយជាថវិកា ពីប្រធានមន្ទីរពេទ្យ​ខេត្ត សម្រាប់ប្រើ​ប្រាស់​ក្នុងយុទ្ធនា​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
Tue,14 April 2020 (Time 04:29 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 548នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ០៧រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បាន​អញ្ជើញទទួលយក​អំណោយជាថវិកា ចំនួន៤.៥៨០.០០០រៀល (បួនលានប្រាំរយប៉ែត​សិបពាន់​រៀល) ពីលោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្តស្វា​យរៀង ថ្នាក់ដឹកនាំ បុគ្គលិក គ្រូពេទ្យ និង​មន្ត្រីរាជការ នៃមន្ទីរពេ​ទ្យខេត្ត សម្រាប់ប្រើប្រាស់ក្នុង​យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណ និងកោតសរសើរនូវទឹកចិត្តដ៏ប្រពៃ របស់​លោកប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូពេទ្យ និងមន្ត្រីរាជការ នៃមន្ទីរពេទ្យខេត្ត ដែល​បានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់រដ្ឋបាល​ខេត្តសម្រាប់​គាំទ្រការងារ​ប្រយុទ្ធប្រឆាំង​នឹងការរីក​រាលដាលនៃជំងឺកូវីដ១៩ ដែលនេះ​ពិតជាសរបញ្ជាក់ឲ្យឃើញ​ពីកាយវិការប្រកបដោយសប្បុរស និង​ជាវប្បធ​ម៌នៃការចែករំ​លែកជួយគ្នាក្នុងគ្រា​លំបាក ហើយថវិកានេះ រដ្ឋបាល​ខេត្ត នឹងយក​ទៅប្រើ​ប្រាស់​បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់​ស្កាត់​ការឆ្លងរាល​ដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់​ប្រជាពលរដ្ឋដែល​ទទួលរងនូវផ​លប៉ះពាល់​នៅមូលដ្ឋាន ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការ​អរគុណចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត ក៏ដូចគ្រូពេ​ទ្យទាំងអស់នៅទូទាំងខេត្ត ដែលកន្លងមក បានរួមចំណែក​យ៉ាងសកម្មជា​មួយរដ្ឋបាល​ខេត្ត ក្នុងការបំពេញបេក​កម្មប្រចាំការតាមគោលដៅនានា ដើម្បីពិនិត្យ និងតាមដានសុខភាព​ប្រជា​ពលរដ្ឋ និងបងប្អូនពលករ កម្មករ មកពីក្រៅប្រទស និងក្រៅខេត្ត ដែលធ្វើដំណើ​រត្រឡប់មក​ស្រុក​កំណើតក្នុងខេត្តស្វាយរៀង និងត្រូវបាន​ដាក់ឲ្យនៅមណ្ឌលចត្តាឡីស័ក មណ្ឌលត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់​ដោយឡែកនៅតាម​ផ្ទះរៀងៗខ្លួន ដែលការលះបង់ទាំងនេះ គឺជាវីរភាពមួយ​គួរឲ្យកោតសរសើរ និងស្ងប់ស្ងែង ហើយឯកឧត្ដមអភិ​បាលខេត្ត សង្ឃឹមថា គ្រូពេទ្យ និងបុគ្គលិក​ពេទ្យ​របស់យើងទាំង​អស់នៅទូទាំងខេត្ត នឹងនៅតែបន្តចូ​លរួមក្នុងបេសកកម្មដ៏ប្រពៃនេះ ដើម្បីរួមចំណែ​កធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩នៅ​ក្នុងខេត្តស្វាយរៀង​កាន់តែ​ទទួលបានជោគជ័យ និងទប់ស្កាត់​បានជាបន្តទៀត មិនឲ្យមានប្រជាព​លរដ្ឋឆ្លងនូវជំងឺរា​តត្បាតនេះ ដោយនាំមកនូវសុខុមាលភាព និងការពារបាននូវអាយុជីវិតរបស់ប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12783 នាក់
ម្សិលមិញ :
11167 នាក់
សប្តាហ៍នេះ :
120731 នាក់
ខែនេះ :
300669 នាក់
3 ខែនេះ :
858065 នាក់
សរុប :
17239351 នាក់