ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញ​ពិនិត្យខ្សែច្រវា​ក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និង​មន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិ​នស្រូវហ្គោដិនដូនកែវ
Mon,13 April 2020 (Time 02:09 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 561នាក់)


ខេត្តតាកែវ៖ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងក​សិ​កម្ម រុក្ខាប្រមាញ់ និងនេសា​ទ អមដំ​ណើរ​ដោ​យ​ឯកឧត្តម អ៊ូច ភា អភិបាលនៃ​គណអភិបាលខេត្តតាកែវ ឯកឧត្តម ងិន ឆាយ ប្រតិភូរា​ជរដ្ឋាភិ​បា​លកម្ពុជាទទួលបន្ទុកជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានកសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៦​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹ​ងថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០ ២០ ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែច្រ​វាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោង​ម៉ាស៊ីន​កិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ។

ក្នុងឱកាសជួប​សំណេះសំណាលនោះដែរ​ឯកឧត្តមរដ្ឋមន្ត្រី លោក ថៃ វីឡុង អ្ន​កគ្រប់​គ្រង​ទូ​ទៅ​រោង​ម៉ា ស៊ីន បានជម្រាប​ជូនថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូល​ទិញស្រូវគ្រប់​ប្រភេទបានចំនួន៩៦ ៣៨៦​តោន និងឆ្នាំ២០២០ នេះបាន​៦៥ ៣៧៥តោន។ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន៤០ ១៧៥​តោន និង៣ខែដើមឆ្នាំ​២០២០ នាំចេញបាន២៤ ៤២៨តោន ​ភាគច្រើន​ទៅកាន់ប្រទេសចិន។

បច្ចុប្បន្ន មា​នឡស​ម្ងួតចំនួន​៣ អាចសម្ងួតស្រូវបាន៥៥០តោនក្នុង១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧​ពាន់​តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ ទន្ទឹមនឹងនេះក្រុមហ៊ុន​ក៏នៅជួបមា​នជួបបញ្ហាប្រឈម​នឹងការប្រគួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការ​ដឹក​ជញ្ជូន ដែលនៅមា​នតម្លៃខ្ពស់នៅឡើយ។

បន្ទាប់ពីបានជ្រាបរបាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី​បាន​ផ្ញើក្តីសង្ឃឹម និងជឿជាក់លើរោង​ម៉ាស៊ីនថា​នឹងបន្តចូល​រួមសហការ​ឲ្យបានល្អដើម្បីជួ​យជំរុញការនាំចេញ​មាសសឲ្យទទួលបាន​ជោគជ័យ​តាម​គោលដៅរំពឹងទុក និងជាពិសេសចូលរួម​សហការអនុវត្តបទបញ្ជា​របស់រាជរដ្ឋាភិបាល​ហាមនាំចេញ​អង្ករស បានពេញលេញ។មួយវិញទៀត រោងម៉ាស៊ីនកិន​ស្រូវទូទាំងខេត្ត​តាកែវត្រូវ​ជួយទិញ​ប្រមូល​ស្រូវ​ពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាពដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវ​បរិមាណស្តុកស្រូវ ដើម្បីធា​នាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមកមាន​ចំនួន​ជាង​១០,៨៨លានតោន ក្នុងនេះស​ម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន៨ ២៦៩ ៣៣៣​តោន និងស្រូវប្រាំង២ ៦១៦ ២៤១តោន។ដោយឡែក ខេត្តតាកែវ បរិមាណ​ស្រូវស​រុប​ទាំង​វស្សា និងប្រាំងចំនួន​១ ២០៨ ៦៤០តោន ហើយមកទល់ពេ​លនេះគឺនៅសល់ផ្ទៃដី​ស្រែប្រាំងចំនួន ៤ពាន់ហិចតាទៀតមិ​នទាន់បា​នប្រមូលផល គិត​ជាបរិមាណស្រូវប្រមាណ​១៦ពាន់តោនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7422 នាក់
ម្សិលមិញ :
11167 នាក់
សប្តាហ៍នេះ :
115370 នាក់
ខែនេះ :
295308 នាក់
3 ខែនេះ :
852704 នាក់
សរុប :
17233990 នាក់